ចែករំលែក ១តំណក់ ១ក្ដីសង្ឃឹម
ចែករំលែក ១តំណក់ ផ្ដល់ក្ដីសង្ឃឹម និងទឹកពិសាសុវត្ថិភាពដល់កុមារជនបទ
នៅក្នុងខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីបុណ្យអុំទូក ដែលជាការឆ្លុះបញ្ចាំងពីការប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធរវាងប្រភពទឹក និងជីវភាពរស់នៅរបស់ប្រជាជន។
សម្រាប់ឆ្នាំនេះ យើងបាននាំយកស្មារតីនៃពិធីបុណ្យអុំទូកមកជាយុទ្ធនាការអនឡាញ ដើម្បីជាការរួមគ្នា រៃអង្គាសថវិកា នាំយកទឹកពិសាសុវត្ថិភាព និង ឥតគិតថ្លៃ ជូនដល់កុមារនៅតាមសាលាបឋមសិក្សាជនបទទូទាំងប្រទេសកម្ពុជា។
ចាប់ពីថ្ងៃទី ១៦ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា សូមចូលរួមបរិច្ចាគ ដើម្បីសុខភាពកុមារនៅតំបន់ជនបទ
យុទ្ធនាការរបស់ អង្គការទឹកស្អាត១០០១
ចែករំលែក ១តំណក់ ផ្ដល់ក្ដីសង្ឃឹម និងទឹកពិសាសុវត្ថិភាពដល់កុមារជនបទ
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៦ ខាងមុខនេះ អង្គការទឹកស្អាត១០០១ ចង់បង្កើតចលនាសាមគ្គីភាពជុំវិញធនធានដ៏មានតម្លៃបំផុតមួយរបស់ប្រទេសកម្ពុជា នោះគឺ «ទឹក»។
អង្គការទឹកស្អាត១០០១ គឺជាអង្គការក្រៅរដ្ឋាភិបាលកម្ពុជា ដែលគាំទ្រផ្នែកផលិតទឹកពិសាសុវត្ថិភាពដល់សហគមន៍ជនបទ តាមរយៈសហគ្រិនភាពសង្គម។ កាលពីឆ្នាំ២០២៤ កន្លងទៅ យើងបានធ្វើយុទ្ធនាការរៃអង្គាសអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក ហើយបានប្រព្រឹត្តទៅយ៉ាងជោគជ័យ។ ឆ្នាំនេះ ទោះបីជាព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ មិនបានប្រារព្ធឡើងដោយផ្ទាល់ក៏ដោយ យើងចង់នាំយកស្មារតីនេះមកជាយុទ្ធនាការអនឡាញ ដើម្បីលើកកម្ពស់ការយល់ដឹង និងការគាំទ្រចំពោះទឹកពិសាសុវត្ថិភាព។
នេះជាមូលហេតុដែលយើងចាប់ផ្តើមយុទ្ធនាការ «ចែករំលែក ១តំណក់ ១ក្ដីសង្ឃឹម» (Add Your Drop) ដែលជាយុទ្ធនាការរៃអង្គាសថវិកា និងផ្សព្វផ្សាយរយៈពេល ៦សប្តាហ៍ រហូតដល់បញ្ចប់រដូវកាលបុណ្យអុំទូក។ យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពី «កម្មវិធីទឹកសាលា» ដែលកំពុងផ្តល់ទឹកពិសាសុវត្ថិភាពដោយឥតគិតថ្លៃ ជូនដល់កុមារនៅតាមសាលាបឋមសិក្សាជនបទទូទាំងប្រទេសកម្ពុជា។
គោលដៅរបស់យើង៖ រៃអង្គាសថវិកាក្នុងចំនួន ២០,០០០ ដុល្លារ ដើម្បីជួយដល់កុមារនៅសាលាបឋមសិក្សាចំនួន ១០,០០០ នាក់ តាមរយៈ «កម្មវិធីទឹកសាលា»។
ឆ្នាំនេះ អ្នកទាំងអស់គ្នាក៏អាចចូលរួមបានដែរតាមរយៈ៖ បរិច្ចាគតាមលទ្ធភាព, ចែករំលែកយុទ្ធនាការនេះ, អញ្ជើញមិត្តភក្តិឱ្យចូលរួម ឬណែនាំបន្តអំពី «កម្មវិធីទឹកសាលា»។ រាល់ការចូលរួមរបស់អ្នក នឹងជួយឱ្យកុមារតាមសាលារៀនកាន់តែច្រើនទទួលបានទឹកពិសាសុវត្ថិភាព! 💧
តើអ្នកនឹងចូលរួមយុទ្ធនាការនេះដោយរបៀបណា?
ស្វែងយល់អំពី អង្គការទឹកស្អាត ១០០១
Use the previous and next buttons, navigation dots, or left and right arrow keys to change slides.
© Rémi Portier / 1001fontaines
ដំណើរនៃការផ្លាស់ប្តូរ
01
ត្រឹម ១តំណក់
រាល់តំណក់ទឹក សុទ្ធតែមានតម្លៃ។
ចំនួនទឹកប្រាក់ត្រឹមតែ $២ ដុល្លារប៉ុណ្ណោះ អ្នកអាចផ្តល់ទឹកពិសាសុវត្ថិភាពដល់កុមារម្នាក់ពេញមួយឆ្នាំសិក្សា។.
«ទោះច្រើនក្ដី ឬតិចក្ដី ការចូលរួមរបស់អ្នក ពិតជាអាចបង្កើតនូវការផ្លាស់ប្តូរសម្រាប់កុមារ!»
© Rémi Portier / 1001fontaines
ដំណើរនៃការផ្លាស់ប្តូរ
02
ចលនានៃការផ្លាស់ប្តូរ
ច្រើនតំណក់ រួមគ្នាជាចលនា
ក្រុមហ៊ុន និងសប្បុរសជនទាំងអស់៖ ចូលរួមតាមលទ្ធភាពរបស់អ្នក បន្ទាប់មកចែករំលែក និងអញ្ជើញអ្នកដទៃឱ្យចូលរួមជាមួយគ្នា។.
រួមគ្នា យើងអាចបង្កើតជាចលនាជាតិមួយ ដើម្បីនាំយកទឹកពិសាសុវត្ថិភាពសម្រាប់កុមារជនបទនៅទូទាំងប្រទេសកម្ពុជា! 💧
© Rémi Portier / 1001fontaines
ដំណើរនៃការផ្លាស់ប្តូរ
03
រលកនៃការផ្លាស់ប្តូរ
ផលវិជ្ជមានទៅដល់កុមារ
ការគាំទ្ររបស់អ្នកជួយផ្គត់ផ្គង់ទឹកពិសាសុវត្ថិភាពដល់កុមាររៀងរាល់ថ្ងៃសិក្សា តាមរយៈកម្មវិធីទឹកសាលា ក្នុងឆ្នាំសិក្សា ២០២៦–២០២៧ ចាប់ពីខែវិច្ឆិកានេះតទៅ។
ទឹកសុវត្ថិភាពត្រូវបានផលិតដោយសហគ្រិនក្នុងសហគមន៍និងចែកចាយដោយឥតគិតថ្លៃទៅកាន់សាលារៀន តាមរយៈបណ្តាញស្ថានីយទឹកចំនួន ៣៥០ កន្លែងរបស់អង្គការទឹកស្អាត១០០១។.
ចែករំលែក ១តំណក់ ១ក្ដីសង្ឃឹម
$2 សម្រាប់កុមារ ១នាក់ រយៈពេលមួយឆ្នាំសិក្សា
តាមរយៈកម្មវិធីទឹកសាលា
តើការបរិច្ចាគរបស់អ្នកនឹងទៅណា?
ចាប់តាំងពីឆ្នាំ២០០៨ មក អង្គការទឹកស្អាត១០០១ បានផ្តល់ទឹកពិសាសុវត្ថិភាពដល់សាលាបឋមសិក្សានៅតាមជនបទ តាមរយៈបណ្តាញសហគ្រិនដែលមានទីតាំងនៅតំបន់នោះ។ កុមារគឺជាក្រុមប្រឈមខ្ពស់ជាងគេចំពោះជំងឺឆ្លងតាមទឹក ដូច្នេះការទទួលបានទឹកពិសាសុវត្ថិភាពនៅសាលារៀន គឺពិតជាមានសារសំខាន់បំផុតសម្រាប់សុខភាព និងការសិក្សារបស់ពួកគេ។
សព្វថ្ងៃនេះ យើងមានស្ថានីយផលិតទឹកសុវត្ថិភាពចំនួន ៣៥០កន្លែង នៅទូទាំងប្រទេសកម្ពុជា ដែលកំពុងដំណើរការផលិត និងចែករំលែកទឹកពិសាដែលមានសុវត្ថិភាពក្នុងសហគមន៍។សម្រាប់សាលារៀនដែលពុំទាន់មានទឹកពិសាដែលមានសុវត្ថិភាព អង្គការទឹកស្អាត១០០១ បានផ្តល់ការឧបត្ថម្ភដល់សហគ្រិនក្នុងតំបន់នោះដើម្បីដឹកជញ្ជូនទឹកពិសាសុវត្ថិភាពជូនសាលារៀនដោយឥតគិតថ្លៃ ហើយក៏ជំរុញការអនុវត្តការប្រើប្រាស់ទឹកស្អាតដល់សិស្សានុសិស្សផងដែរ។
«កម្មវិធីទឹកសាលា» ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ ប្លែកពីគំរូអាជីវកម្មសង្គមតាមស្ថានីយ «កម្មវិធីទឹកសាលា» គឺជាសកម្មភាពសប្បុរសធម៌១០០% ដោយផ្តល់ទឹកពិសាសុវត្ថិភាពជូនប្អូនៗសិស្សានុសិស្សនៅតាមសាលារៀនដោយឥតគិតថ្លៃ ហើយកម្មវិធីនេះដំណើរការទៅបានដោយសារជំនួយ និងការបរិច្ចាគពីសប្បុរសជន។
កម្មវិធីទឹកសាលា ទទួលបានការគាំទ្រពី ក្រសួងអប់រំ យុវជន និង កីឡា
គាំទ្រកម្មវិធីទឹកសាលា
360,000+ កុមារទទួលបានផល
1,000+ សាលារៀនទទួលបានការផ្គត់ផ្គង់
18 ខេត្ត
លទ្ធផលកម្មវិធី - ឆ្នាំ២០២៤-២០២៥
ចំនួនទឹកប្រាក់រៃអង្គាសបាន
យុទ្ធនាការរបស់យើងមកដល់ពេលនេះ
រាល់ការបរិច្ចាគ ជួយនាំយកទឹកពិសាសុវត្ថិភាព ទៅដល់កុមារនៅតាមសាលារៀនជនបទក្នុងប្រទេសកម្ពុជា។
$15 ថវិកាទទួលបាន
$20,000 គោលដៅ
0.1% នៃថវិកាគោលដៅ
• • • • • •
ចូលរួមជាមួយយុទ្ធនាការចាប់ពី
ថ្ងៃទី ១៦ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា
រហូតដល់ថ្ងៃព្រះរាជពិធីបុណ្យអុំទូក យើងមានពេល ៦សប្តាហ៍ ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ។
💧 ការបរិច្ចាគ
រាល់ការបរិច្ចាគ ជួយនាំយកទឹកពិសាសុវត្ថិភាព ទៅដល់កុមារនៅតាមសាលារៀនជនបទក្នុងប្រទេសកម្ពុជា។
បរិច្ចាគ
📣 ការចែករំលែក
ចែករំលែកយុទ្ធនាការនេះជាមួយមិត្តភក្តិ សាច់ញាតិ និងមិត្តរួមការងាររបស់អ្នកបន្ថែម។
ចែករំលែកយុទ្ធនាការរបស់យើង
រាល់ការចូលរួមបន្តិចបន្តួចគឺពិតជាមានសារៈសំខាន់។ ចូលរួម «ចែករំលែក ១តំណក់» របស់អ្នកឥឡូវនេះ!